ការរើឡើងនៃជម្ងឺហឺតនៅក្នុងខ្លួនអ្នកជម្ងឺហឺតម្នាក់ៗអាចបណ្តាលមកពីបញ្ហាច្រើន ប៉ុន្តែសម្រាប់ប្រភេទអ្នកជម្ងឺដែលមានអាការះមិនប្រក្រតីនៅពេលដែលនៅជិតសត្វអ្វីមួយនោះ ពួកគេស្ថិតនៅក្នុងអាការះមួយដែលហៅថា “allergic asthma”។ ជាទូទៅ នៅលើរោមរបស់សត្វទាំងនោះគឺមានសារធាតុប្រូតេអ៊ីនម្យ៉ាង ដែលប្រូតេអ៊ីននេះជាទូទៅពុំមានផ្តល់អាការះមិនប្រក្រតីអ្វីដល់មនុស្សធម្មតាឡើយ ប៉ុន្តែសម្រាប់មនុស្សដែលមានជម្ងឹហឺតស្រាប់ ពួកវានឹងធ្វើអោយអ្នកជម្ងឺទាំងនោះមានអាការះធ្ងន់ធ្ងរមួយរំលេច ដោយគ្រាន់តែប៉ះលើ រឺហិតក្លិនសត្វទាំងនោះ

បាតុភូតនេះកើតឡើងដោយសារតែនៅពេលពួកគេប៉ះសត្វទាំងនោះ ប្រព័ន្ធស៊ាំរបស់ពួកគេនឹងធ្វើការខុសប្រក្រតី ដោយបញ្ចេញអរម៉ូនម្យ៉ាងឈ្មោះថា ហ៊ីសតាមីន។ អរម៉ូននេះនឹងធ្វើអោយអ្នកជម្ងឺចាប់ផ្តើមមានរមាស់ ភ្នែក និងច្រមុះឡើងក្រហម ក្អក ឈឺក និងពេលខ្លះទៀតធ្វើអោយពួកគេពិបាក រឺមិនអាចដកដង្ហើមបាន។ ដូច្នេះប្រសិនជាអ្នកគិតថាសត្វឆ្មាជាមូលហេតុធំបំផុតដែលធ្វើអោយមានជម្ងឺហឺត វាមិនពិតទាំងអស់នោះទេ

Leave a comment