Blog Feed

កន្លែងទាំង១០ដែលស្រស់ស្អាត ជាងគេបំផុតក្នុងពិភពលោក

ពិភពលោកដ៏អស្ចារ្យ ដែលយើងរស់នៅ សព្វថ្ងៃនេះ មានកន្លែងជាច្រើន មានសម្រស់ដ៏ស្រស់ស្អាត ដែលអ្នកមិនធ្លាប់បានដឹង ហើយអ្នកទេសចរណ៍ ទាំងឡាយនៅជុំវិញ ពិភពលោក ក៏បានអោយពិន្ទុ សម្រស់របស់វា ទៅតាមការ ចូលចិត្តផងដែរ។ ខាងក្រោមនេះ គឺជាទីកន្លែងទាំង១០ ដែលធ្វើការ ជ្រើសរើស ដោយវេបសាយ ទេសចរណ៍ដ៏ធំមួយ បានធ្វើការវាយតំលៃ ទៅតាមសម្រស់ ដ៏គ្មានគូរប្រៀបរបស់ពួកវា ដែលក្នុងនោះ កម្ពុជាក៏មានឈ្មោះ ក្នុងការជ្រើសរើស នេះផងដែរ។ សូមទស្សនាទាំងអស់គ្នា៖

កោះរាងបេះដូង The Maldives

ប្រៀបដូចជាសញ្ញា បង្ហាញពីអារម្មណ៍ នៃមាតាធម្មជាតិ របស់កោះរាងបេះដូង ដ៏គួរឱ្យស្រឡាញ់នេះ ត្រូវបានរកឃើញនៅក្នុង សាធារណរដ្ឋម៉ាល់ឌីវ។

វាលស្រែ Rice terraces

វាលស្រែ នៅលើផ្ទៃដី មានលក្ខណៈ ជាថ្នាក់ៗ បង្កើតបានជា សម្រស់ ដ៏ស្រស់ស្អាត ស្ថិតក្នុងប្រទេស វៀតណាម។

ស្រែអំបិល Salar de Uyuni

Salar de Uyuni ស្ថិតនៅភាគនិរតី នៃប្រទេសបូលីវី ហើយវាបានទទួល កំណត់ត្រាពិភពលោក ជាស្រែអំបិលធំជាងគេ បំផុតនៅក្នុង ពិភពលោកនេះ។

Los Glaciares

តំបន់ Los Glaciares មានទីតាំងស្ថិត នៅភាគនិរតី នៃប្រទេស អាហ្សង់ទីន តាមបណ្តោយ ព្រំដែននៃប្រទេសឈីលី វាជាតំបន់មានភ្នំ ដ៏ស្រស់ស្អាត ជាច្រើន ដែលមានពណ៌ឆ្លុះគ្នា ទៅនឹងពន្លឺព្រះអាទិត្យ រះ និងលិច។

Blue Lagoon

វាជាអាង ទឹកស្អុយខៀវ ដែលមានលក្ខណៈ ដូចជា ផែនទឹកកក, ភ្នំភ្លើង, ខ្ទះទឹកក្តៅ, ដៃសមុទ្រ មើលទៅស្រស់ស្អាត និងទាក់ទាញ។

Pamukkale

នេះជាអាងទឹកក្តៅ ចំនួន ១៧ ស្ថិតនៅភាគនិរតី ប្រទេសតួកគី ដែលត្រូវបានគេចុះត្រាំ ដើម្បីព្យាបាលជំងឺ រាប់ពាន់ឆ្នាំមកហើយ។

Antelope Canyon

វាជាកន្លែងដែល ទឹកហូរកាត់ថ្ម បង្កើតបានជា អន្លង់មួយដែល មានសម្រស់ចំឡែក ស្អាត និងទាក់ទាញ ស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិក។

ល្អាងគ្រីស្តាល់ Cave of the Crystals

ជាល្អាងមួយដែល ពោរពេញទៅដោយ គ្រីស្តាល់យ៉ាងស្រស់ស្អាត ស្ថិតនៅប្រទេសមុិកសិក អ្នកទេសចរណ៍ អាចប៉ះផ្ទាល់ ទៅនឹងគ្រីស្តាល់ ដែលនៅជុំវិញខ្លួនបាន ដែលវាមើលទៅដូច ជាការរៀបចំឡើង ដោយនរណាម្នាក់ យ៉ាងដូចនេះដែរ។

Yangshuo

វាជាតំបន់ទេសចរណ៍ ស្ថិតក្នុងប្រទេសចិន ដែលមានសម្រស់ទេសភាព ស្អាតក្រៃលែង ដែលមាន គុហា រុក្ខជាតិ ទន្លេ វាលស្រែ និងភ្នំ ធ្វើឲ្យអ្នកទេសចរ ដែលបានទៅដល់ ភ្លេចអស់ទុក្ខកង្វល់។

វាលខ្សាច់ Sossusvlei

វាមានទីតាំង ស្ថិតនៅភាគខាងត្បូង នៃវាលខ្សាច់ Namib ក្នុងសាធារណរដ្ឋណាមីប៊ី។ Sossusvlei គឺវាលខ្សាច់ដែលមាន ទំហំគួរឱ្យភ្ញាក់ផ្អើល និងវាត្រូវបានកើតឡើង ដោយខ្យល់បក់រុញច្រាន បុកពីមហាសមុទ្រអាត្លង់ទិក និងខ្យល់ Westerly ពីភ្នំ Naukluft ។

ឧបត្ថម្ភធំដោយ៖ 918kiss cambodia

សត្វ «កែះ» មានភាពរហ័សរហួន,ពូកែស្រង់ក្លិន និងភ្នែកពូកែ

សត្វ «កែះ» ក៏ជាប្រភេទសត្វពាហនៈស៊ីស្មៅ និងរុក្ខជាតិផ្សេងៗទៀតជាចំណីអហារ ដែលមានជើងបួន ប៉ុន្តែវាមានភាពខុសប្លែកពីសត្វដទៃត្រង់ថាអាចឡើងលើផ្ទាំងថ្មចោតៗនិងខ្ពស់បានដោយសារតែជើងយ៉ាងចំណាប់របស់វា។ ប្រភេទសត្វនេះ មានដង់ស៊ីតេរស់នៅកម្រិតទាប គេកម្រឃើញវាមានរស់នៅតាមតំបន់ទំនាបវាលស្មៅ ដូចសត្វទំពារអៀងដទៃទៀតណាស់។ «កែះ» ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់។

សត្វ «កែះ» កំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកសាច់ ស្នែង ឆ្អឹង និងការជួញដូរ។ «កែះ» ស្ថិតក្នុងក្រុមមានដោយកម្រត្រូវបានចុះក្នុងបញ្ជីក្រហមអង្គការ IUCN ថាជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល។ នេះបើតាមសៀវភៅថនិកសត្វកម្ពុជា។

លក្ខណៈជីវសាស្រ្ត «កែះ» ចូលចិត្តរស់នៅតំបន់ព្រៃភ្នំ ជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមាន គម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ ក្រោមច្រើន។ «កែះ» ជាប្រភេទសត្វដែលមានភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រជួបប្រទះវាណាស់។

«កែះ» ចូលចិត្តយករូងភ្នំរាក់ៗធ្វើជាទីជម្រក ហើយគេអាចសម្គាល់វត្តមានវាបានដោយសារគំនរលាមករបស់វា។ នៅពេលថ្ងៃវាចូលចិត្តសម្រាកតាមគម្ពោតព្រៃក្រាស់ ហើយចេញរកស៊ីនៅពេលព្រលឹម ឬក្បាលព្រលប់។ វាចូលចិត្តស៊ីស្លឹករុក្ខជាតិ និងល្បះគ្រប់ប្រភេទ។ នារដូវបន្តពូជនៅខែតុលានិងខែធ្នូ កែះញី អាចកើតកូនបានម្ដង១ជួនកាលភ្លោះ ប៉ុន្តែវាមានដោយកម្របន្ទាប់ពីពពោះរយៈពេល៧ខែ។ កូនដែលកើតមករស់នៅជាមួយមេរបស់វាស្ទើរពេញមួយឆ្នាំទើបចាកចេញ។

សត្វ «កែះ» គេអាចសម្គាល់បានគឺ វាមានមានសម្បុរខ្មៅប្រផេះ និងរោមវែងៗស្តើង ហើយមានដងខ្លួនខ្លី ចំណែកជើងទាំង៤របស់វាវែង។ ផ្នែកខាងលើដងខ្លួនសម្បុរខ្មៅ និងផ្នែកក្រោមនៃជើងចាប់ពីក្បាលជង្គង់ចុះមានពណ៌ចម្រុះខ្មៅ-ប្រផេះ-លឿង កន្ទុយរបស់វាខ្លី មានរោមសំពោងពណ៌ខ្មៅប្រផេះ។ នៅលើពំនូលក្បាលរហូតដល់ស្មារបស់វាមានរោមរឹងវែងៗសណ្ឋានដូចជាប្រែង។ រីឯបបូរមាត់របស់វាវិញពណ៌ស ហើយផ្នែកក្រោមកមានពណ៌លឿង ឬពណ៌ស ចំពោះត្រចៀកវាវែងត្រង់ទៅលើ។ សត្វ «កែះ» វាមានស្នែងដូចសត្វពពែដែរ ដោយដុះកោងទៅក្រោយបន្តិច មានប្រវែងប្រហែល ២៨០មម ពណ៌ខ្មៅ និងមានគន្លាក់ៗជារង្វង់នៅផ្នែកគល់។ ប្រភពនៃឯកសារសត្វនេះ សារព័ត៌មានថ្មីៗ ដកស្រង់ពីសៀវភៅថនិកសត្វកម្ពុជា ដែលរៀបរៀងដោយ ម៉ែន សូរិយន់, សួន ផល្លា, ស៊ិន ប៉ូលីន និង Joe Walston ឆ្នាំ2020៕

ឧបត្ថម្ភធំដោយ៖ baccarat cambodia

តើអ្នកស្គាល់ទេ? ប្រភេទសត្វ ដែលអាចរស់រានមានជីវិតដោយគ្មានអាហារបានយូរបំផុត

មានសត្វខ្លះដែលអាចរស់រហូតដល់រយៈពេលជាង ៣០ឆ្នាំដោយមិនស៊ីអ្វី ឬសូម្បីតែផឹកទឹក។ សម្រាប់សត្វភាគច្រើនអាហារគឺជាអ្វីដែលពួកវាមិនអាចខ្វះបានក្នុងរយៈពេលលើសពីមួយថ្ងៃឬ ២ ថ្ងៃឯសត្វដោយសារតែផ្លូវរំលាយអាហាររបស់ពួកវាអាចមានរយៈពេលរាប់ខែដោយគ្មានអាហារ។

ថ្ងៃនេះ សូមធ្វើការបង្ហាញជូនប្រិយមិត្តនិងចែករំលែក បើយោងតាមគេហំព័របរទេសមួយបានឱ្យដឹងថាមានសត្វមួយចំនួនដែលអាចរស់បានដោយគ្មានអាហារក្នុងរយៈពេលយូរបំផុត។

១.សត្វឆ្មា អាចអត់អាហារបាន ២សប្តាហ៍

ដោយអាស្រ័យលើបរិមាណទឹកនិងអាហារដែលពួកវាប្រើប្រាស់ដំបូងនិងសុខភាពទូទៅរបស់ពួកវាដូចនេះហើយឆ្មាអាចអត់ស៊ីអាហាររយៈពេល ២សប្តាហ៍។

២.សត្វអូដ្ឋ អាចរស់បានដោយអត់អាហារ ២សប្តាហ៍

សត្វអូដ្ឋប្រើបូកខ្នងរបស់ពួកវាដើម្បីផ្ទុកជាលិកាខ្លាញ់ដែលជាធម្មតាត្រូវបានប្រើជាប្រភពនៃសារធាតុចិញ្ចឹមនៅពេលខ្វះខាតអាហារនិងទឹក។

៣.ត្រីឆ្លាមពណ៌ស អាចអត់ចំណីបានរហូតដល់ ៣ខែ

ត្រីឆ្លាមពណ៌សអាចស៊ីអាហារបានដល់ទៅ ១១តោនក្នុងមួយឆ្នាំ វាពិតជាច្រើនខ្លាំងណាស់! ជាធម្មតានៅពេលត្រីឆ្លាមពណ៌សស៊ីអាហារម្តងវាអាចអត់អាហាររយៈពេល ៣ខែ។

៤.សត្វខ្លាឃ្មុំ អាចអត់អាហារបានដល់ទៅ ៣ខែ

សត្វខ្លាឃ្មុំច្រើនតែត្រូវបានគេហៅថាជាសត្វដ៏អស្ចារ្យព្រោះវាអាចចំណាយពេលលើសពី ៣ខែ ដោយមិនស៊ីអាហារ ផឹកទឹក បន្ទោបង់ រឺក៏នោម។

៥.សត្វផេនឃ្វីន អាចអត់អាហារដល់ទៅ ៣ខែ

សត្វភេនឃ្វីនឈ្មោលត្រូវបានបង្ខំចិត្តទប់ទល់នឹងរដូវរងារអង់តាក់ទិកយ៉ាងខ្លាំងអស់រយៈពេលជាង ៣ ខែដោយការពារពងរបស់ពួកវា – ហើយពួកវាមិនស៊ីអ្វីឡើយក្នុងពេល ៣ខែនេះ។

ឧបត្ថម្ភធំដោយ៖ 918kiss cambodia

កុំប្រមាត!សត្វថ្លែនជាសត្វតូចតែតាមពឹតវាគឺជាសត្វដែលមានពិសសាហាវបំផុតពេលដែលវាខាំ

សូមប្រុងប្រយ័ត្នទាំងអស់គ្នា!! ស៊ែរបន្តចែកគ្នាដឹងផង! ពិសដ៍សាហាវបំផុតរបស់សត្វថ្លែន អាចធ្វើអោយអ្នកស្លាប់ដោយគ្មានថ្នាំព្យាបាល ដោយសារតែ…

ជាទូទៅសត្វថ្លែនមើលទៅមិនមានអ្វីដែលគួអោយក្លាចរអានោះទេ ពីព្រោះវាមិនសូវកាចសាហាវដូចពស់ ហើយមិនសូវដែលដេញខាំមនុស្សផ្តេសផ្តាស់នោះដែរ។ ដោយសារភាពស្លូតរបស់វាែបនេះហើយ ដែលធ្វើអោយមនុស្សភាពច្រើនមិនសូវក្លាចវាប៉ុន្មានទេ។

តែជាការពិតថ្ងៃនេះ ខ្ញុំសូមប្រាប់មិត្តអ្នកអាំនអោយបានជ្រាបថា ថ្លែនគឺជាសត្ថអសិរពិសសហាវបំផុត ដែលសារជាតិពឹសរបស់វាដែលបានខាំចូលខ្លួនមនុស្សហើយ មិនងាយនឹងមានថ្នាំព្យាបាលទេ មានមនុស្សស្ទើរតែ១០០% ដែលត្រូវបានវាខាំហើយស្លាបក្នុងរយៈពេល១ម៉ោង ៣០នាទី ក្រោយ។ គឺព្រោះតែជាតិពិសរបស់វាបានចូលដល់បេះដូងយ៉ាងឆាប់រហ័ស នឹងគាំងបេះដូងស្លាប់តែម្តង។

រហូតមកដល់ពេលនេះ មិនមានអ្នកជំនាញណាហ៊ានអះអាងថាមានឧសថព្យាបាលវាអោយមានប្រសិទ្ធភាប ១០០%នៅឡើយទេ។ តែបើតាមជំនឿបុរាណ្យវីញ គេថាងាយណាស់គ្រាន់តែលោតទៅផឹកទឹកអោយបានមុន សត្វថ្លែនទៅគឺវាជាសាសស្បើយហើយ។ តែបើផឹកមិនទាន់ទេ នឹងត្រូវស្លាប់តែម្តង ពីព្រោះថ្លែនគ្រប់ពេលដែលវាខាំហើយ វាំតែងតែរត់ទៅផឹកទឹកយ៉ាងលឿន។

នេះបើការឲ្យដឹងបទពិសោធន៍ពីបងប្រុស Laos Sovann ៖ ពេលញុំឃើញគេpostចឹងញុំមានការចាប់អារម្មណ៌ក្រែងមានថ្នាំព្យាបាល២ព្រោះមិត្តខ្ញុំត្រូវសត្វថ្លែននេះខាំនៅយប់ថ្ងៃទី(25.08.2020)នេះឯងនស្រុកចំការលើលុះព្រឹកថ្ងៃទី26ថ្ងៃពុធយកមកពេទ្យខេត្តកំពង់ចាមប៉ុន្តែពេទ្យមិនហ៊ានមើលរួចក៏យកមកពេទ្យកាល់ម៉ែតលុះដល់ថ្មើរនេះទៅហើយមិនដឹងថាបានធូររែយ៉ាងណានោះទេបើបងប្អូនណាដឹងថ្នាំបន្សាបពិតប្រាកដជួយប្រាប់ផងបាទ។

ឧបត្ថម្ភធំដោយ៖ joker123 cambodia

សត្វកម្រឃើញ 10 ប្រភេទ ដែលអ្នកសឹងតែមិនជឿថា មានលើលោកនេះទាល់តែសោះ…!

អ្នកប្រហែលជាមិនធ្លាប់បានដឹងទេថា ពពួកសត្វ ដែលមានលើពិភពលោកយើងនេះ មានច្រើនប្រភេទណាស់ ហើយខ្លះទៀតក៏មានរូបរាងចម្លែក និងមិនគួរឲ្យជឿថាមាន ទាល់តែសោះ។

ចង់ដឹងថា មានប្រភេទសត្វអ្វីខ្លះនោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖

១. ទន្សាយ Angora ៖ មានរាងដូចជា ស្ករសំឡីយ៉ាងធំ និងជាសត្វដែលគេចិញ្ចឹមសម្រាប់យករោមរបស់វា មកធ្វើអាជីវកម្ម។

ទន្សាយ Angora មានរាងដូចជា ស្ករសំឡីយ៉ាងធំ និងជាសត្វដែលគេចិញ្ចឹមសម្រាប់យករោមរបស់វា មកធ្វើអាជីវកម្ម

២. គោ Ankole-Watusi ៖ ឬគេហៅវាថា Ankole Longhorn ដែលវាជាគោដែលមានស្នែងធំសម្បើម រហូតដល់ ១០៣.៥ សង់ទីម៉ែត្រឯណោះ។

Ankole Longhorn ដែលវាជាគោដែលមានស្នែងធំសម្បើម រហូតដល់ ១០៣.៥ សង់ទីម៉ែត្រឯណោះ

៣. សត្វ Glaucus Atlanticus ៖ វាជាសត្វសមុទ្រដ៏ចម្លែក ដែលតែងបណ្តែតខ្លួននៅលើផ្ទៃទឹក ព្រមទាំងត្រូវបានគេដាក់ឈ្មោះថាជា “នាគពណ៌ខៀវ” ទៀតផង។

វាជាសត្វសមុទ្រដ៏ចម្លែក ដែលតែងបណ្តែតខ្លួននៅលើផ្ទៃទឹក ព្រមទាំងត្រូវបានគេដាក់ឈ្មោះថាជា “នាគពណ៌ខៀវ” ទៀតផង

៤. សត្វកញ្ចែអណ្តើក ពណ៌មាស ៖ សត្វនេះត្រូវបានគេចិញ្ចឹមតាមសួនច្បារ និងអាចប្តូរពណ៌ពីមាស ទៅជាក្រហមចាស់បាន នៅពេលវាត្រូវបន្តពូជ ឬភ័យ។

សត្វនេះត្រូវបានគេចិញ្ចឹមតាមសួនច្បារ និងអាចប្តូរពណ៌ពីមាស ទៅជាក្រហមចាស់បាន នៅពេលវាត្រូវបន្តពូជ ឬភ័យ

៥. ត្រី Longnose Batfish ៖ ត្រីមួយនេះ អាចសម្គាល់បានដោយសារ មានទម្រង់ខ្លួនរាងត្រីកោណ និងមានមាត់ពណ៌ក្រហម បែកទឹកក្រូច យ៉ាងទាក់ទាញ។

ត្រីមួយនេះ អាចសម្គាល់បានដោយសារ មានទម្រង់ខ្លួនរាងត្រីកោណ និងមានមាត់ពណ៌ក្រហម បែកទឹកក្រូច យ៉ាងទាក់ទាញ

៦. សត្វ Pangolin ៖ សត្វនេះមានស្រកាបន្ទះៗ តាំងពីក្បាលដល់ចុងជើង។ ប្រសិនបើមើលពីលើ គឺដូចជាផ្លែស្រល់ចេះដើរយ៉ាងអ៊ីចឹង។

សត្វនេះមានស្រកាបន្ទះៗ តាំងពីក្បាលដល់ចុងជើង។ ប្រសិនបើមើលពីលើ គឺដូចជាផ្លែស្រល់ចេះដើរយ៉ាងអ៊ីចឹង

៦. សត្វ Pangolin ៖ សត្វនេះមានស្រកាបន្ទះៗ តាំងពីក្បាលដល់ចុងជើង។ ប្រសិនបើមើលពីលើ គឺដូចជាផ្លែស្រល់ចេះដើរយ៉ាងអ៊ីចឹង។

ត្រី Leptocephalus ជាពពួកត្រីអន្ទង់ ប៉ុន្តែមានខ្លួនថ្លា គ្មានសរីរាង្គគ្រប់គ្រាន់ និងទន់អន្លាយដូចជាចាហួយ

៨. ត្រីមឹកកូនជ្រូក ៖ នេះជាត្រីមឹក ដែលមានរូបរាងប៉ោងដូចជាកូនជ្រូក ហើយមើលទៅហាក់ដូចជា មឹកនេះចេះញញឹមដាក់យើងយ៉ាងអ៊ីចឹង។

នេះជាត្រីមឹក ដែលមានរូបរាងប៉ោងដូចជាកូនជ្រូក ហើយមើលទៅហាក់ដូចជា មឹកនេះចេះញញឹមដាក់យើងយ៉ាងអ៊ីចឹង

៩. ក្តាមពីងពាង របស់ជប៉ុន ៖ ក្តាមដ៏គួរឲ្យខ្លាចនេះ ជាពូជក្តាមដែលមានទំហំធំជាងគេបង្អស់ ដោយគ្រាន់តែជើងរបស់វា អាចមានដល់ ៤.៥ ម៉ែត្រឯណោះ។

ក្តាមដ៏គួរឲ្យខ្លាចនេះ ជាពូជក្តាមដែលមានទំហំធំជាងគេបង្អស់ ដោយគ្រាន់តែជើងរបស់វា អាចមានដល់ ៤.៥ ម៉ែត្រឯណោះ

១០. សត្វ Sea Lamprey ៖ នេះជាត្រីពពួកប៉ារ៉ាសិត មានខ្លួនរាងដូចស៊ីឡាំង និងមានមាត់ជញ្ជក់ មុតស្រួច ដែលវាអាចមានប្រវែង ១២០ សង់ទីម៉ែត្រ និង ២.៣ គីឡូក្រាមឯណោះ។

នេះជាត្រីពពួកប៉ារ៉ាសិត មានខ្លួនរាងដូចស៊ីឡាំង និងមានមាត់ជញ្ជក់ មុតស្រួច ដែលវាអាចមានប្រវែង ១២០ សង់ទីម៉ែត្រ និង ២.៣ គីឡូក្រាមឯណោះ

ឧបត្ថម្ភធំដោយ៖ LKO888KH

សត្វ​១០​ប្រភេទ​សាហាវ​​បំផុត​ នៅ​ព្រៃ​អាម៉ាហ្សូន

អាម៉ាហ្សូន​ គឺ​ជា​ព្រៃ​លិច​ទឹក​ធំ​ជាងគេ​បំផុត​នៅ​ក្នុង​លោក ​ដែលស្ថិត​នៅ​ក្នុង​ប្រទេស​៩ មាន ​ប្រេស៊ីល ប៉េរូ កូឡុំប៊ី វេណេហ្ស៊ុយអេឡា អេក្វាឌ័រ បូលីវី ហ្គីអាណា ស៊ូរីណាម និងFrench Guiana។ ​វា​ក៏​​ស្មើ​នឹង​ពាក់​កណ្ដាល​នៃព្រៃ​លិចទឹក​ដែល​នៅ​សល់​លើ​ផែនដី​ផង​ដែរ។ វា​ជា​សំបុក​ដើម​ឈើ​កម្រ​ៗ ​សត្វ​មាន​ជាង ១៦០០០ប្រភេទ ដែល​ភាគច្រើន​​មិន​មាន​ដុះ ឬ​រស់​នៅ​ តាម​តំបន់​ផ្សេង​​ជុំវិញ​ពិភពលោក​ឡើយ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា​ពួកគេ​តែង​តែ​រក​ឃើញ​សត្វ​ប្រភេទ​ថ្មី​មួយ រៀងរាល់​ ៣ថ្ងៃ​ម្ដង។ ខាង​ក្រោម​នេះ​ជា​សត្វ​ដែល​គេ​​គិត​ថា​ មាន​ភាព​សាហាវ​ជាងគេ​បំផុត ដោយ​ពិស​វា​បាន​ធ្វើ​ឲ្យ​មនុស្ស ឬ​សត្រូវ​របស់​វា​ស្លាប់​ក្នុង​រយៈពេល​ខ្លី​បាន៖

១. ពស់ Anaconda បៃតង

ពស់​​នេះ​មាន​ប្រវែង​ដល់​ទៅ ៩ម៉ែត្រ និង​ទម្ងន់​ជាង ២២៧គីឡូក្រាម ​ដោយ​វា​បាន​ជាប់​ឈ្មោះ​ជា​សត្វ​ពស់​ធំជាង​គេ​បំផុត​ ហើយ​គេ​តែង​តែ​ឃើញ​វា​ហែល​ក្នុង​ទន្លេ​អាម៉ាហ្សូន​ជារឿយៗ​។ ល្បឿន​នៃ​ការ​ហែល​ទឹក​របស់​វា លឿន ​​និង​វាយ​ប្រហារ​សត្រូវ​ចំ​គោល​ដៅ វា​អាច​លេប​ខ្លាដំបង ក្រពើ ជ្រូក​ព្រៃ ក្ដាន់ និង​មនុស្ស​ដោយ​គ្មាន​បញ្ហា ដោយ​វា​ប្រើ​ខ្លួន​រឹត​ជុំវិញ​ឲ្យ​សត្រូវ​ថប់​ដង្ហើម​តែ​ម្ដង។

២. ក្រពើខ្មៅ Caiman

ក្រពើ​ Caiman ជា​ប្រភេទ​ក្រពើ​ធំ​ជាង​គេ​បំផុត​ក្នុង​លោក និង​ជា​សត្វ​គួរ​ឲ្យ​ខ្លាច​បំផុត​មួយ​នៅ​ព្រៃ​អាម៉ាហ្សូន។ ​វា​មិន​ដែល​រារែក​ក្នុង​ការ​ចាប់​សត្វ​ផ្សេង​ៗ​ជា​ចំណី​ឡើយ មិន​ថា​ស្វា ត្រី​ពីរ៉ាញ៉ា​ ជ្រូកព្រៃ ភេ​យក្ស ឆ្កែព្រៃ ​ពស់​ Anaconda និង​ក្រពើ​ផ្សេង​ៗ​ទៀត​ដែរ។ ក្រពើ​នេះ​អាច​មាន​ប្រវែង​ដល់​ទៅ ៦ម៉ែត្រ។

៣. អន្ទង់​អគ្គិសនី

អន្ទង់​អគ្គិសនី ឬ​អន្ទង់​ឆក់​នេះ អាច​បង្កើត​អគ្គិសនី​​ខ្លួន​ឯង​បាន​ ដោយ​​​មាន​កម្លាំង​ខ្លាំង​ជាង​​អគ្គសនី​ធម្មតា ៥ដង។ ​ការ​ចាប់​ចំណី​របស់​វា ​គឺ​មាន​ភាព​ងាយ​ស្រួល ដោយ​គ្រាន់​តែ​បញ្ចេញ​ភ្លើង​ឆក់​ដាក់​ឲ្យ​សត្រូវ​ងាប់ រួច​វា​លេប​ទាំង​មូល ប៉ុន្តែ​វា​អាច​បញ្ចេញ​កម្លាំង​ឆក់​​​ដ៏​ខ្លាំង​ជា​ច្រើន​នាទី ​ពេល​វា​ត្រូវ​សត្វ​ផ្សេង​យាយី​ឲ្យ​ភ័យខ្លាច​។ មនុស្ស​ជាច្រើន​នាក់​​មក​ហើយ ​ធ្លាប់​ត្រូវ​អន្ទង់​​ឆក់ ​ក្រោយ​ដើរ​ជាន់​វា​ដោយ​មិន​ដឹង​ខ្លួន ដែល​ធ្វើ​ឲ្យ​ពិការ​​ដើរ​លែង​រួច។

៤. ត្រី​ពីរ៉ាញ៉ា​ក្រហម

ត្រី​​ពីរ៉ាញ៉ា​​មាន​មាឌ​តូច តែ​មាន​ធ្មេញ​ស្រួច រឹង​ អាច​ខាំ​ហែក​សាច់​​ចេញ​ពី​ឆ្អឹង​បាន តែ​អ្នក​ជំនាញ​ប្រាប់​ថា​​ភាគច្រើន វា​ស៊ី​សាច់​សត្វ​ងាប់​ស្រាប់។ វា​ក៏​ស៊ី​សត្វ​ល្អិត និង​ដើម​រុក្ខជាតិ​ដែរ ហើយ​ពួកវា​ចូលចិត្ត​រស់​នៅ​ជា​ហ្វូង។

៥. កញ្ចាញ់​ចេក​​ពិស Dart Frog

កញ្ចាញ់​ចេក​ពិស​នេះ​​​មាន​ខ្លួន​ពណ៌​ឆើត​ៗ​ដូច​ ពណ៌​ស្វាយ បៃតង លឿង និង​ទឹក​មាស​ ហើយ​​​​សត្វ​ដែល​ប៉ះ​ខ្លួន​វា​នឹង​ត្រូវ​ស្លាប់​ក្នុង​រយៈ​ពេល​ខ្លី ដោយសារ​ពិស​តាម​ស្បែក​ នឹង​ជ្រាប​ចូល​ក្នុង​​បេះ​ដូង​សត្រូវ​ ដែល​ធ្វើ​ឲ្យ​បេះដូង​លែង​ដំណើរការ​។

៦. ឥន្ទ្រី​កំណាច Harpy

ឥន្ទ្រី​នេះ​ ជា​ប្រភេទ​សត្វ​បក្សី​ធំ​ជាង​គេ​បំផុត​មួយ ដែល​មាន​ក្រញាំ​​ប្រវែង​ដល់​ទៅ ១៣សង់ទីម៉ែត្រ។ ក្រញាំ​ទាំង​នេះ​អាច​ចាប់​​កូន​ក្រពើ ស្វា កំប្រុក កណ្ដុរ ពង្រូល និង​បក្សី​តូច​ៗ​នៅ​លើ​ដើម​ឈើ​បាន។

៧. ពីងពាង​ពិស Brazilian Wandering

ពីងពាង​​ប្រភេទ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ពីងពាង​​មាន​ពិស​ខ្លាំង​ជាងគេ​បំផុត ហើយ​សត្រូវ​​ដែល​ត្រូវ​ពិស ​តែង​តែ​ដើរ​លែង​រួច មាន​អាការៈ​ពិបាក​ដកដង្ហើម​ ឈឺចុក​ចាប់​ពេញ​រាង​កាយ។

៨. ក្អែប​យក្ស Amazonian

ក្អែប​នេះ​មាន​ប្រវែង​ដល់​ទៅ​ ២៥ ទៅ ៣០សង់ទីម៉ែត្រ ពិស​របស់​​វា​អាច​សម្លាប់ សត្វល្អិត​ អា​ពីង ​បក្សី​តូច​ៗ បង្កួយ ​កង្កែប កណ្ដុរ ពស់ និង​ប្រចៀវ​ជាដើម។ វិធី​សម្លាប់​សត្រូវ គឺ​វា​យក​ខ្លួន​របស់​វា​រុំ​ព័ទ្ធ​នឹង​ចំណី រួច​ចាប់​ផ្ដើម​ស៊ី​ចំណី​ទាំង​រស់​បន្តិច​ម្ដងៗ។

៩. ស្រមោច​ពិស Bullet

ទោះ​ជា​វា​មាន​ខ្លួន​តូច​ប្រវែង​ជាង ២,៥​សង់ទីម៉ែត្រ​ក្ដី ក៏​ពិស​របស់​វា​ធ្វើ​ឲ្យ​សត្រូវ​ឈឺ​ចុកចាប់ ដូច​ត្រូវ​​​គ្រាប់​ដែរ ​ហើយ​​កន្លែង​ដែល​វា​ខាំ​​នឹង​ធ្វើ​ឲ្យ​លែង​ដំណើរការ។

១០. ប្រចៀវ​ជញ្ជក់​ឈាម Common

ប្រចៀវ​នេះ​ចេញ​រក​ចំណី​តែ​ពេល​យប់ ​ហុត​តែ​ឈាម​ប៉ុណ្ណោះ ហើយ​វា​ក៏​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ប្រទេស​មិកស៊ិក​ និង​អាមេរិក​ខាងត្បូង​ដែរ។ ​វា​តែង​តែ​ទៅ​ខាំ​គោ​ក្របី សេះ ដែល​ខាំ​បឺត​ម្ដង​មាន​រយៈពេល​ជាងកន្លះ​ម៉ោង។ ​វា​ខាំ​មិន​សូវ​ឈឺ​ទេ ​ហើយ​បើ​ខាំ​មនុស្ស ​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មាន​ជំងឺ​ឡើយ ​ប៉ុន្តែ​មុខ​របួស​ងាយ​នឹង​ឆ្លង​ជំងឺ​ផ្សេងៗ​ណាស់​៕

ឧបត្ថម្ភធំដោយ៖ LKO888KH

ពពួកសត្វទាំង១០ ដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក

គ្រោះថ្នាក់ជាច្រើនដែលបណ្តាលមកពីសត្វ ហើយត្រូវបានគេកំណត់សម្គាល់ជារៀងរាល់ឆ្នាំ។ សត្វត្រូវបានប្រទានដោយអាវុធពីធម្មជាតិ ហើយនៅក្នុងកាលៈទេសៈមួយចំនួនបានប្រែក្លាយទៅជាការគំរាមកំហែង ដ៏ធ្ងន់ធ្ងរសម្រាប់ជីវិតមនុស្ស។

យុទ្ធសាស្ត្រនៃការការពារខ្លួនរបស់សត្វមួយចំនួននឹងជួយខ្លូនវាអោយរស់រានមានជីវិតនៅលើភពផែនដីនេះ។ ខាងក្រោមនេះគឺជា បញ្ជីសត្វដែលមានគ្រោះថ្នាក់បំផុត និងដ៍សាហាវបំផុត ដែលត្រូវបានចងក្រងឡើងដោយផ្អែកលើស្ថិតិនៃការវាយប្រហារសម្លាប់សត្រូវរបស់ពួកវា។ មិនត្រឹមតែលើសត្វដទៃប៉ុណ្ណោះទេ ថែមទាំងលើមនុស្ស ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សជាច្រើនផងដែរ។

10. Poison dart frog (កង្កែបពិស)

កង្កែបនេះ ជាពូជតែមួយគត់ នៃកង្កែបដែលរស់នៅ អាមេរិកកណ្តាល និងខាងត្បូង។ ទំហំនៃកង្កែបនេះ អាចខុសគ្នាពី ១,៥ សង់ទីម៉ែត្រទៅ ៦ សង់ទីម៉ែត្រ ។ ស្បែកចម្រុះពណ៌របស់ពួកវាគឺទាក់ទាញណាស់ ប៉ុន្តែវាក៏ជាអាវុធពិសពុលផងដែរ។ ពួកវាប្រសព្វក្នុងការទាក់ទាញរកចំណី ដោយប្រើរូបរាងចម្រុះពណ៌របស់វា។ សម្រស់ដ៏ស្រស់ស្អាត និងរស់រវើកនៃសត្វកង្កែបនេះមានពិសគ្រប់គ្រាន់ដែលអាចសម្លាប់មនុស្សបាន ១០ នាក់ក្នុងពេលតែមួយ។

9. Elephants (ដំរី)

ដំរី គឺជាប្រភេទថនិកសត្វធំជាងគេនៅលើដីដែលរស់នៅក្នុងព្រៃ និងព្រៃឈើនៃទ្វីបអាហ្វ្រិក ហើយក៏ត្រូវបានរកឃើញនៅក្នុងផ្នែកខ្លះនៃទ្វីបអាស៊ីផងដែរ។ ដំរីមានភាពល្បីល្បាញចំពោះទស្សនវិស័យមិត្តភាព និងការចងចាំរបស់ពួកវា។ ថ្វីបើមានកាយវិការដ៏ទន់ភ្លន់ក៏ដោយ, ពួកវាក៏អាចធ្វើដូចសត្វដទៃទៀត ដោយអាចស្លាប់សត្រូវរបស់វាបានផងដែរ ។ ពួកវាមិនបានផ្តល់នូវតម្រុយអ្វីសោះមុនពេលវាយប្រហារសត្រូវរបស់វា។ ជើងរបស់ពួកវាដែលមានទម្ងន់ដ៏ធ្ងន់ និងភ្លុក គឺជាអាវុធរបស់ពួកវាដែលអាចកំទេចសត្វដទៃបាន សូម្បីតែសត្វរមាស។

8. Cape buffalo (ក្របីឈ្មោល)

ក្របីឈ្មោលមានទីលំនៅនៅអាហ្វ្រិក, ក្របីនេះមានទំងន់ពី ៥០០ ទៅ ៩០០ គីឡូក្រាម។ ពួកវាមានទំលាប់រស់នៅជាហ្វូងៗ, ពួកវាអាចវាយប្រហារសត្វតោ និងក្រពើនៅពេលដែលមានកំហឹងយ៉ាងសាហាវ។ ពួកវាមានស្នែងពីរយ៉ាងវែង ដែលជាអាវុធរបស់វា ដើម្បីសម្លាប់សត្រូវរបស់ពួកវា។

7. Saltwater crocodile (ក្រពើទឹកប្រៃ)

នេះគឺជាសត្វល្មូនចាស់ជាងគេ ដែលអាចរកឃើញនៅអាស៊ី, អាហ្រ្វិក និងអូស្ត្រាលី។ ពួកវារស់នៅក្នុងទន្លេទឹកប្រៃ និងបឹង ដូច្នេះបានគេហៅថាក្រពើទឹកប្រៃ។ ទំហំរបស់ពួកវាមានចាប់ពី ៥ ទៅ ២០ ហ្វីត។ នេះគឺជាសត្វមួយដែលគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកផងដែរ។ ពួកវាវាយប្រហារសត្រូវរបស់ពួកវាដោយស្ងៀមស្ងាត់បំផុត។ កន្ទុយ, ឆ្អឹងថ្គាម និងល្បឿនរបស់វា អាចប្រើជាអាវុធក្នុងការវាយប្រហារ។

6. White shark (ឆ្លាមពណ៌ស)

នេះគឺជាសត្វដ៏ធំមួយដែលរស់នៅក្រោមសមុទ្រ។ ធ្មេញរបស់ពួកវាគឺជាអាវុធដ៏មុតស្រួច, លើសពីនេះទៅទៀត ពួកវានឹងមានអារម្មណ៏អាចដឹង ប្រសិនបើមានឈាមនៅក្រោមទឹក, ក្លិនឈាមធ្វើឱ្យពួកវាមានរំញ័រទាក់ទាញ និងដឹងថាសត្រូវនៅទីកន្លែងណាឋ

5. Hippopotamus (ដំរីទឹក Hippo)

Hippopotamus មានរូបរាងកាយធំហើយភាគច្រើនត្រូវបានរកឃើញនៅក្នុងទ្វីបអាហ្វ្រិក។ ពេលខ្លះវាត្រូវបានគេហៅថា សេះទន្លេ ដោយសារតែសមត្ថភាពរបស់ពួកវាក្នុងការផ្លាស់ទីនៅក្នុងទឹក ដោយល្បឿន ៨ គីឡូម៉ែត្រក្នុងមួយ។ ពួកវាជាសត្វដំរីដែលពោរពេញទៅដោយភាពទោរទន់ខណៈដែលពួកវារស់នៅក្នុងទឹក និងលើដី។ ប៉ុន្តែពួកវាបង្ហាញពីកំហឹងរបស់វានៅពេលសត្វដទៃទៀតចូលមកក្នុងតំបន់របស់ពួកវារស់នៅ។ សត្វមួយនេះអាចហាមាត់របស់វារហូតទៅដល់ ៤ ហ្វីត ដែលអាចធ្វើដូចជាញញួរ។

4. African lion (សត្វតោអាហ្វ្រិក)

សត្វតោ គឺស្ដេចនៅក្នុងព្រៃ ហើយវាក៏នៅក្នុងបញ្ជីសត្វដែលមានគ្រោះថ្នាក់បំផុត។ ពួកវាជាសត្វដែលខ្ជិលបំផុតហើយសម្រាករយៈពេល ២០ ម៉ោងក្នុងមួយថ្ងៃ។ ពួកវាមានល្បឿនយ៉ាងលឿន, រោមចិញ្ចើមមុតស្រួច និងប្រើធ្មេញ ដើម្បីវាយប្រហារសត្វព្រៃរបស់ពួកវាដើម្បីធ្វើជាចំណី។

3. Piranha (ត្រីប៉ារីណា)

នេះគឺជាត្រីដែលសម្បូរនៅក្នុងទឹកទន្លេអាហ្វ្រិកខាងត្បូង។ ធ្មេញមុតស្រួចជាអាវុធដ៏សំខាន់របស់វា។ ត្រីប៉ារីណាក្រហមគឺជាគ្រោះថ្នាក់បំផុត។ វាត្រូវបានគេសន្មត់ថា ពួកវាអាចធ្វើឱ្យមានពន្លឺនៅលើរាងកាយរបស់វា ហើយកាន់តែទាក់ទាញជាមួយ និងភ្នែកភ្លឹបភ្លែត។ ពួកវាក៏មានអារម្មណ៍ធំខ្លិនឈាមដូចជា ត្រីឆ្លាមពណ៌សដែរ។

2. Box jelly fish (ត្រីចាហួយ)

ត្រីចាហួយ មើលទៅគួរអោយចាប់អារម្មណ៍ប៉ុន្តែវាមានពិសណាស់ និងរស់នៅក្នុងសមុទ្រ, ពួកវាត្រូវបានគេស្គាល់ដោយពិសរបស់វា។ ពួកវាត្រូវបានគេចាត់ទុកជាសត្វដែលមានពិសច្រើនបំផុតនៅលើពិភពលោក។

1. Fierce snake (ពស់ Fierce)

ពស់ Fierce នេះមានដើមកំណើតមកពីប្រទេសអូស្រ្តាលី។ ក្រៅពីមានពិសច្រើនបំផុតហើយ ពួកវាអាចគេចចេញពីសត្រូវ យ៉ាងឆាប់រហ័ស។ វាមានប្រវែងចន្លោះពី ១,៨ ទៅ ២,៥ ម៉ែត្រ, ពណ៌របស់ពួកវាប្រែប្រួលតាមរដូវកាល។ ហើយពណ៌របស់វាត្រូវបានគេសង្កេតឃើញថា កាន់តែងងឹតនៅក្នុងរដូវរងារ ហើយស្រាលជាងមុននៅក្នុងរដូវក្តៅ។ ជាតិពិសរបស់វាមានច្រើន ហើយអាចបណ្តាលឱ្យមនុស្ស ១០០ នាក់ស្លាប់ក្នុងពេលតែមួយ។

ឧបត្ថម្ភធំដោយ៖ LKO888KH

សត្វទាំង 5 ដែលមានអាយុរស់នៅ បានយូរជាងគេបំផុត លើពិភពលោក

សត្វជាច្រើនប្រភេទ មិនងាយនឹងរស់រានមានជីវិតបានដល់អាយុ ជាមធ្យមរបស់ពួកវាឡើយ ក៏ដោយសារតែ អត្រាការស្លាប់ពីកំណើតខ្ពស់ ការឆ្លងជំងឺផ្សេងៗ ក្លាយជាចំណីសត្វសាហាវ អាកាសធាតុមិនអំណោយផល ការបំផ្លិចបំផ្លាញជម្រក ក៏ដូចជាការដណ្តើមអាហារ និងទីជម្រករវាងសត្វ នឹងសត្វ។

ខាងក្រោមនេះគឺជា បណ្តាសត្វទាំងឡាយ ដែលមានអាយុវែងជាងគេបំផុត លើពីភពលោក ក្នុងករណីពួកវា រស់នៅក្រោមស្ថានភាពបរិស្ថានល្អ ៖

# សត្វដំរី

គេបានបែកចែកប្រភេទសត្វដំរីជា ២ គឺ ដំរីប៉ែកអាហ្រ្វិក និងដំរីប៉ែកអាស៊ី។ ដំរីប៉ែកអាហ្វ្រិក មានត្រចៀកធំជាង និងមានខ្នងត្រង់ រីឯ ដំរីប៉ែកអាស៊ី មានត្រចៀកតូចជាង និងមានខ្នងកោង។ ប្រភេទសត្វរស់នៅដីគោកដ៏ធំនេះ អាចរស់នៅបាន ជាមធ្យម ៧០ ឆ្នាំឡើងទៅ។ ពួកវាប្រាស្រ័យទាក់ទងគ្នាដោយការប៉ះ ការមើល ហិតក្លិន និងសម្លេង បានក្នុងរយៈចម្ងាយឆ្ងាយបានទៀតផង។ ជម្រករបស់ពួកវា គឺនៅក្នុងព្រៃ វាលខ្សាច់ និងនៅតាមមាត់ច្រាំង ជាពិសេស ពួកវាចូលចិត្តនៅក្បែរមាត់ទឹក។

# ត្រីបាឡែនយក្ស

ត្រីបាឡែនយក្ស ប្រភេទ Bowhead មានពណ៌ខ្មៅគ្រឹប និងមិនមានព្រុយខ្នងនោះទេ។ បណ្តោយខ្លួន របស់ពួកវាមានប្រវែងពី ១៤ ទៅ ១៨ ម៉ែត្រ និងមានទម្ងន់ពី ៧៥ ទៅ ១០០ តោន ឯណោះ។ ពួកវាមិនដូចជាត្រីបាឡែនប្រភេទផ្សេងៗ ដែលចាកចេញទៅរក ដែនទឹកដែលមានរយៈទទឹងទាប ដើម្បីរកអាហារ និងបន្តពូជឡើយ ពួកវារស់នៅតែក្នុងតំបន់អាកទិកតែប៉ុណ្ណោះ។ ត្រីបាឡែនយក្សនេះ មានអាយុរស់នៅជាមធ្យម ២០០ ឆ្នាំ (ប្រភេទត្រីបាឡែនយក្សដែលចាស់បំផុត មានអាយុ ២១១ ឆ្នាំ)។ ពួកវាអាចរស់បានយូរយ៉ាងនេះ ក៏ដោយសារតែពួកវាមានសីតុណ្ហភាពរាងកាយទាបខ្លាំងបំផុត ព្រោះថាសត្វណា ដែលមានសីតុណ្ហភាពរាងកាយកាន់តែទាប សត្វនោះគឺអាចរស់នៅបានកាន់តែយូរ។

# អណ្តើកយក្ស Galapagos

Galapagos គឺជាសត្វអណ្តើកមួយប្រភេទ ដែលមានរូបរាងធំជាងគេបំផុត បើប្រៀបនឹងអណ្តើកប្រភេទផ្សេងៗ។ អណ្តើកយក្សនេះ អាចមានទម្ងន់រហូតដល់ទៅ ៤១៧ គីឡូក្រាម។ វាមានដើមកំណើតមកពី ប្រជុំកោះ Galapagos ទាំងប្រាំពីរ និងអាចរស់នៅបានជាង ១០០ ឆ្នាំជាមធ្យម។ អណ្តើកយក្ស Galapagos មួយក្បាលឈ្មោះ Harriet បានងាប់ដោយសារអាការៈគាំងបេះដូង នៅអាយុ ១៧៥ ឆ្នាំ ក្នុងខែមិថុនា ឆ្នាំ ២០០៦ នៅក្នុងសួនសត្វ។ ក្នុងចំណោមនោះ អណ្តើក Galapagos ដែលមានភាពល្បីល្បាញជាងគេ មានឈ្មោះថា “Lonesome George” ដែលមានអាយុ ១០០ ឆ្នាំហើយ ប៉ុន្តែវាត្រូវបានគេចាត់ទុកថាជា អណ្តើកវ័យក្មេងនៅឡើយ ជាពិសេស បានក្លាយជាឯកអគ្គរាជទូតប្រចាំពូជអណ្តើកយក្ស ប្រចាំកោះទៀតផង។

# បង្កួយ Tuatara

បង្កួយ Tuatara គឺជាប្រភេទសត្វល្មូន នៅក្នុងប្រទេស New Zealand។ មនុស្សមួយចំនួនគិតថា វាមានលក្ខណៈស្រដៀងទៅនឹងជីងចក់ ប៉ុន្តែជាក់ស្តែង វាមានពូជពង្សខុសគ្នាស្រលះ។ បង្កួយ Tuatara ត្រូវបានគេចាត់ទុកជាប្រភេទ ដាយណូស័រ និងមានពណ៌ត្នោត និងប្រផេះ បែកបៃតង។ វាអាចមានប្រវែងរហូតដល់ទៅ ៨០ សង់ទីម៉ែត្រ ពីក្បាល ដល់ចុងកន្ទុយរបស់វា និងអាចមានទម្ងន់ដល់ទៅ ១.៣ គីឡូក្រាម ជាមួយនឹងកំពុលស្រួចៗតាមបណ្តោយខ្នង ជាពិសេស បង្កួយឈ្មោល។ វាអាចរស់នៅបានពី ១០០ ទៅ ២០០ ឆ្នាំឯណោះ!

# ត្រី Koi

ត្រី Koi ជាពូជត្រីម្យ៉ាង ដែលចិញ្ចឹមសម្រាប់គោលបំណង លម្អភាពស្រស់ស្អាតក្នុងស្រះក្រៅផ្ទះ (ភាគច្រើនគេស្គាល់វាថា ជាត្រីមាស ត្រីប្រាក់ ឬត្រីចិន)។ ត្រី Koi នេះមានពណ៌ និងមានក្រឡាខុសៗប្លែកពីគ្នា រួមមានដូចជា ពណ៌ស ពណ៌ក្រហម ពណ៌លឿង ពណ៌ខៀវ និងពណ៌ប្រាក់។ ពូជត្រីនេះ ជាធម្មតារស់បានតែពី ២៥ ទៅ ៣០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែមានឯកសារជាច្រើន បានបង្ហាញថា ពួកវាអាចរស់បានពី ១០០ ទៅ ២០០ ឆ្នាំ។ ត្រី Koi ដែលល្បីបំផុតប្រចាំប្រទេសជប៉ុន ឈ្មោះ Hanako បានងាប់នៅឆ្នាំ ១៩៧៧ ក្នុងអាយុ ២២៦ ឆ្នាំឯណោះ!

ឧបត្ថម្ភធំដោយ៖ LKO888KH

កំពូលសត្វដែលលឿនបំផុតអាចប្រណាំងជាមួយរថយន្តបាន

តើអ្នកអាចរត់បានលឿនប៉ុនណា? ការស្រាវជ្រាវបានស្នើឡើងថា មនុស្សអាចរត់បានលឿនត្រឹមប្រហែល​ ៤០miles ឬប្រហែល ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែនេះគ្រាន់តែជាទ្រឹស្តីប៉ុណ្ណោះ ជាក់ស្តែងល្បឿនជាមធ្យមដែលមនុស្សអាចរត់បានគឺ ១៩ ទៅ២៤គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿននេះគឺយឺតបើធៀបនឹងសត្វមួយចំនួន។ ប្រសិនបើប្រណាំងជាមួយសត្វទាំងនោះគឺប្រាកដជាពិបាក។ ដូចនេះ តើសត្វណាខ្លះដែលលឿនខ្លាំងជាងគេលើពិភពលោក?

1.សត្វស្ទាំង Peregrine

សត្វស្លាបមួយនេះអាចហោះក្នុងល្បឿនយ៉ាងលឿនគឺជាមធ្យម ២០០ miles ឬប្រហែល៣២១គីឡូម៉ែត្រក្នុងមួយម៉ោង នៅពេលវាហោះចុះក្រោមដើម្បីចាប់ចំណី ហើយល្បឿនលឿនបំផុតដែលសត្វសត្វស្ទាំង Peregrine ពេញវ័យវាអាចធ្វើបានគឺរហូតដល់ទៅ ៣៩០ គីឡូម៉ែត្រក្នុងមួយម៉ោង។

2. បក្សី Frigate

សត្វស្លាបមួយនេះក៏អាចធ្វើដំណើរបានយ៉ាងលឿនផងដែរគឺអាចហោះបានក្នុងល្បឿនប្រហែល ៩៥miles ឬ១៥៣គីឡូម៉ែត្រក្នុងមួយម៉ោង។

3. ត្រី Sail Fish

នេះជាសត្វសមុទ្រមួយប្រភេទដែលអាចធ្វើដំណើរបានយ៉ាងលឿន ដោយអាចហែលបានក្នុងល្បឿនរហូតដល់ទៅ ៦៨miles ឬ ១០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។

4. ខ្លា​ Cheetah (ខ្លាម្យ៉ាងដូចខ្លារខិន)

នេះជាសត្វខ្លាដែលអាចរត់បានលឿនបំផុតមួយ ដោយអាចរត់បានក្នុងល្បឿងដល់ទៅ ៦១ miles ឬ៩៨​គីឡូម៉ែត្រក្នុងមួយម៉ោង។

5. សត្វប្រើស Pronghorn Antelope

នេះក៏ជាសត្វលើគោកដែលអាចរត់បានលឿនផងដែរ ដោយអាចរត់បានក្នុងល្បឿន៦០​ miles ឬ៩៦គីឡូម៉ែត្រក្នុងមួយម៉ោង។

6. Blue Wildebeest

ឃើញរូបរាងបែបនេះក៏ពិតមែន ប៉ុន្តែវាអាចធ្វើដំណើរបានយ៉ាងលឿនពោលគឺវាអាចរត់បានល្បឿន ៥០​miles ឬ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

7. សត្វតោ

ភាគច្រើនគេដឹងថាសត្វតោគឺអាចរត់បានយ៉ាងលឿន ដែលធ្វើឱ្យសត្វតោដេញតាមទាន់ចំណីភាគច្រើនរបស់ខ្លួនទាន់ ដោយក្នុងនោះសត្វតោអាចរត់បានល្បឿន ៥០miles ឬ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

8. Thomson’s Gazelle

សត្វនេះស្ថិតក្នុងប្រភេទដូចគ្នានឹងសត្វ Wildebeest ដែរ ហើយក៏អាចរត់បានក្នុងល្បឿន ៥០miles ឬ ៨០គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។

9. សត្វទន្សាយសម្បុរត្នោត (Brown Hare)

នេះជាសត្វមានទំហំតូច ប៉ុន្តែអាចរត់បានយ៉ាងលឿនគឺដល់ទៅ ៤៧ miles ឬ ៧៥គីឡូម៉ែត្រក្នុងមួយម៉ោង។

10. សត្វ Elk (ពពួកដូចសត្វប្រើស)

សត្វនេះក៏ជាសត្វដែលលឿនខ្លាំងផងដែរ ដោយវាអាចរត់បានក្នុងល្បឿន ៤៥miles ឬ ៧២គីឡូម៉ែត្រក្នុងមួយម៉

ឧបត្ថម្ភធំដោយ៖ LKO888KH

អស់សត្វព្រៃមិនតិចទេ! ហាងគ្មានយីហោមួយកន្លែងលក់សត្វព្រៃ

គ្រប់ប្រភេទជាច្រើនឆ្នាំមកហើយ នៅក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋនៅក្បែរបានឲ្យដឹងថា ទីតាំងហាងនេះបានបើកជាយូរយានឆ្នាំណាស់មកហើយ មិនដឹងថាហាងលក់អ្វីទេ ឃើញតែរថយន្តស៊េរីទំនើបៗ ម៉ាក់ល្បី ចូលទៅញុំា ជារៀងរាល់ថ្ងៃ ចំណែកសត្វព្រៃវិញមិនថាម្ចាស់ហាងនាំចូលតាមប្រភពណាទេ។ ប្រភពច្បាស់ការមួយបានឲ្យដឹងថា ហាងទីតាំងខាងលើនេះពិតជាមានសត្វព្រៃលក់ពិតប្រាកដមែន រហូតមកទល់សព្វថ្ងៃនេះ ហើយក៏មានភ្ញៀវទៅពិសារច្រើនគួរសមដែរ។ ទីតាំងលក់អាហារសាច់ព្រៃគ្រប់ប្រភេទនេះបើកលក់ចាប់ពីម៉ោង៩ព្រឹកដល់យប់អស់ភ្ញៀវ សាច់ព្រៃមានគ្រប់ប្រភេទដូចជា សាច់ឈ្លូស សាច់កាំប្រម៉ា សាច់ជ្រូកព្រៃ សាច់ទន្សាយព្រៃ

សូមបញ្ជាក់ថា សត្វព្រៃគឺជាសត្វដ៏កម្រ តែបែជាម្ចាស់ទីតាំងខាងលើនេះប្រឹងបន្លំភ្នែកមហាជន ដើម្បីលក់ជូនឲ្យម៉ូយដែលជាអតិថជនរបស់ខ្លួនភាគច្រើនសុទ្ធតែជាអាជ្ញាធរកម្លាំងសមត្ថកិច្ចមកទទួលទាននៅទីនេះ។

គួររំលឹកថា៖ មន្ត្រី​អង្គការ​មូលនិធិ​សកល សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ ប្រចាំ​ប្រទេស​កម្ពុជា (WWF-Cambodia) បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​បញ្ឈប់​ទទួល​ទាន​មុខ​ម្ហូប​ដែល​ចម្អិន​ពី​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ ដើម្បី​រួម​គ្នា​អភិរក្ស​សត្វព្រៃ​ដែល​ស្ទើរ​ផុត​ពូជ​នៅ​កម្ពុជា ឲ្យ​បាន​គង់វង្ស៕

ឧបត្ថម្ភធំដោយ៖ @LKO888