សត្វទីទុយ

មនុស្សម្នាក់ៗតែងតែស្គាល់សត្វទីទុយ ប៉ុន្តែកម្របានឃើញណាស់ ពីរព្រោះសត្វនេះចូលចិត្តរស់នៅក្នុងព្រៃជ្រៅ ព្រៃដែលធំ កម្រចេញមកក្នុងស្រុកភូមិណាស់ សត្វនេះចូលចិត្តរកចំណីអាហារសុីនៅពេលយប់ ហើយដេកពេលថ្ងៃ សត្វនេះមិនចេះរើសចំណីទេ អ្វីក៏វាអាចសុីបានដែរ។

សត្វកណ្តុរ California

ធម្មជាតិបានបង្កើតសត្វជាច្រើនប្រភេទហើយប្រភេទខ្លះពួកវារស់នៅជាក្រុម,ប្រភេទខ្លះរស់នៅតែឯងនងប្រភេទខ្លះទៀតរស់នៅជាគូយ៉ាងមានសុភមង្គលប្រៀបដូចជាប្តីប្រពន្ធ ដែលចេះថែរក្សារគ្នាទៅវិញទៅមកទៀតផង។
ពួកវារស់នៅជាគូហើយកណ្តុរឈ្មោលជាអ្នកចិញ្ចឹមកូននិងជាអ្នកផ្គត់ផ្គង់ចំណី។

ហេតុអ្វី​បានជា​កូន​សេះបង្កង់​ទើប​កើត​ត្រូវ “​ឪ​” វា​រក​វិធី​សម្លាប់ចោល ?

សេះបង្កង់​ជា​អម្បូរ​សត្វ​ស៊ី​ស្មៅ​ជា​អាហារ ស្លូត ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​ពេល​កូន​របស់​វា​កើតមក វា​បែរជា​មាន​ទង្វើ​កាច​សាហាវ​ពុំ​ខុស​អ្វី​នឹង​ពួក​សត្វ​កំណាច ស៊ីសាច់​ជា​អាហារ​? ។​
​គួរឲ្យ​អាណិត​សេះ​ញី ដែល​ទើប​បង្កើត​កូន​នៅ​ខ្សោះ​កម្លាំ ឈាម​នៅ​ហូរ តែ​វា​ប្រឹងប្រែង​ក្រោកឈរ​ការពារ​កូន ពុំនោះសោត​កូន​របស់​វា​ពិតជា​មិន​អាច​មាន​ជីវិត​ទេ ។​

តើមានអ្វីកើតឡើងបើសិនជាយកសត្វចចកមកចញ្ចឹមដូចសត្វឆ្កែនោះ???

សត្វឆ្កែ និងសត្វចចក គឺមានភាពស្រដៀងគ្នាខ្លាំងណាស់ ទាំងរូបរាង និងលក្ខណៈសម្បត្តិផ្សេងៗ ប៉ុន្តែបើយើងពិនិត្យមើលឱ្យកាន់តែច្បាស់ សត្វទាំងពីរគឺខុសគ្នាច្រើនគួរសមដែរ។ សត្វទាំងពីរនេះត្រូវកាត់ផ្ដាច់ពីគ្នាជាច្រើនពាន់ឆ្នាំទៅហើយ ក៏ប៉ុន្តែការផ្សារភ្ជាប់នៃសត្វទាំងពីរនៅតែមានដដែល គ្រាន់តែមិនសូវច្រើន។ សត្វឆ្កែត្រូវបានគេជឿថាវានៅតែរក្សាអ្វីៗដែលបន្សល់ទុកពីដូនតាវាមក។

ឈ្មោះរបស់កូនចៀមនិងចៀមឈ្មោល

ឈ្មោះរបស់សត្វវ័យក្មេងជាញឹកញាប់ខុសគ្នាពីឈ្មោះរបស់មនុស្សពេញវ័យ។ កូនឆ្កែត្រូវបានគេហៅថាកូនឆ្កែគោវ័យក្មេង – កូនគោ។ រីឯចៀមវិញគេហៅកូនរបស់វាថា “ចៀម” ។ ពួកគេត្រូវបានស្គាល់ដោយឈ្មោះផ្សេងៗទៀត។ កុមារដែលប្រើប្រាស់ភាពស្រដៀងគ្នារវាងសត្វឆ្មា – ឆ្មាដែលគេស្គាល់ថាពួកគេមានជម្រើសដូចជាសត្វចៀមចៀមនិងបារ៉ាន់ណុក។ ចៀមបន្ថែមទៀតអាស្រ័យលើការរួមភេទទទួលបានឈ្មោះចៀមចៀមឈ្មោលចៀមកូនចៀមតូចសាច់ចៀមសាច់ចៀម។

រកឃើញ​​ហ្វូស៊ីល​សត្វ​ដាយណូស័រ​នៅ​ក្នុង​​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ

(បាងកក)៖ អ្នកស្រាវជ្រាវមួយក្រុមទើបតែបានគាស់កកាយ និងរកឃើញហ្វូស៊ីល នៃអម្បូរសត្វដាយណូស័រស៊ីសាច់ថ្មី នៅក្នុងទឹកដីប្រទេសថៃ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០១៩។
គួរជម្រាបថា ហ្វូស៊ីលរបស់ដាយណូស័រ Siamraptor suwati ត្រូវបានរកឃើញនៅក្នុងខេត្ត នគររាជសីម៉ា (Nakhon Ratchasima) ភាគកណ្តាលប្រទេសថៃ។ ពួកវាធ្លាប់រស់នៅលើភពផែនដីយើង កាលពីអំឡុងសម័យ ហ្សួរ៉ាស្ស៊ិច (Jurassic) និង គ្រីតាសឹស (Cretaceous) គឺជាង ១០០លានឆ្នាំមុន។ រូបរាងនិងទំហំរបស់អម្បូរដាយណូស័រ Carcharodontosaurids គឺប្រហាក់ប្រហែលអម្បួរ ធីរានណូសូរឹស (Tyrannosaurus) ឬ ធីរិច (T-Rex) ដែលគេនិយមឃើញក្នុងខ្សែភាពយន្ត៕

សត្វខ្លា នៅ​សួនសត្វភ្នំតាម៉ៅ

មណ្ឌលគិរីៈ នៅក្នុង​ឆ្នាំ ២០​២​​២ ខាង​មុខ កម្ពុជា​នឹង​លែង​សត្វ​ខ្លាធំ​ចំនួន ៦ ក្បាល​ ដែល​នាំ​ពី​ប្រទេស​ឥណ្ឌា​ចូលទៅក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ស្រែ​ពក​ ស្ថិតក្នុង​ខេត្ត​មណ្ឌលគិរី ខណៈ​បច្ចុប្បន្នមន្ត្រី​ និង​អង្គការពាក់​ព័ន្ធ​ខាង​ការពារ​សត្វ​ព្រៃកំពុង​ជំរុញ​ការផ្សព្វ​ផ្សាយ​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​ការ​អភិរក្ស​សត្វ​ខ្លាធំ។

វិធីកាត់បន្ថយពិសស្រមោចពេលវាខាំ ធ្វើឱ្យស្បែកឡើងកន្ទួល រមាស់ និងហើម

ពេលស្រមោចខាំយើង វានឹងបញ្ចូលបញ្ចូលជាតិអាស៊ីតម៉្យាងចូលទៅក្នុងស្បែករបស់យើង ដែលយើងហៅថា ហ្វ័រមិកអាស៊ីដ (Formic Asid)។ មនុស្សភាគច្រើនកាលណាវាខាំធ្វើអោយក្តៅ រមាស់ និងហើមនៅកន្លែងខាំ ដែលនឹងបាត់ទៅវិញ ក្នុងរវាង២-៣ម៉ោង ឬរហូតដល់មួយថ្ងៃ ប៉ុន្តែស្រមោចខ្លះខាំ ធ្វើឱ្យរមាស់ក្នុងរយៈពេលច្រើនថ្ងៃ។

សត្វកណ្ដៀរ

ស្ដេចកណ្ដៀរគឺជាសត្វដែលសុី ឈើ សំបកកេះ ឡាំង ឬ ឯកសារ សំខាន់ៗរបស់លោកអ្នក។ ហើយវាធ្វើផ្លូវពីក្រោមដី ឡើងទៅជញ្ជាាំងផ្ទះរបស់លោកអ្នក(ទោះជាថ្ម ឬបេតុង ក៏អាចធ្វើផ្លូវបានដែរ) វានឹងអាចសុី គ្រោងទ្វារ បង្អួច ទូតាំង ឬឯកសារផ្សេងៗ ដែលសុទ្ធតែជារបស់មានតំលៃរបស់លោកអ្នក ។

ព្រឺរោមណាស់! ស្រមោចបីសាច ហ្សមប៊ី មាននៅក្នុងប្រទេសប្រេស៊ីល ដែល…

ក្នុងព្រៃភ្លៀងនៃប្រទេសប្រេស៊ីលមានស្រមោចម្យ៉ាងហៅថា “ស្រមោចបីសាច ហ្សមប៊ី ” សត្វស្រមោចនេះរូបរាងប្រហាក់ប្រហែលនឹង បីសាច ហ្សមប៊ី នៅក្នុងរឿង។ សត្វស្រមោច បានស៊ីនូវគ្រាប់ផ្សិតបីសាចដែលមានផ្ទុកប៉ារ៉ាសិត ម្យ៉ាងដែលអាចគ្រប់គ្រងខួរក្បាលសត្វស្រមោច បន្ទាប់ពីសត្វស្រមោចបានស៊ីផ្សិតនោះប៉ារ៉ាសិតបានជ្រៀតចូលខួរក្បាល ឬសរីរៈរាងកាយ នៃសត្វស្រមោច និងគ្រប់គ្រងខួរក្បាល ឬរាងកាយរបស់វាម្ដងបន្តិចៗ។
ការសិក្សាស្រាវជ្រាវនូវដំណាក់កាលដំបូងបានសន្និដ្ឋានថា ប៉ារ៉ាសិត (O. unilateralis)នៃផ្សិតបីសាច នៅពេលចូលទៅក្នុងសរីរៈរាងកាយ វាបានបំប្លែងសាធុមេតាប៉ូលីសជាលិកា និងធ្វើប្រតិកម្មក្នុងការបំរែបម្រួលហ្សែនក៏ដូចជា ជ្រៀតចូលទៅតាមសន្លាក់ ព្រមទាំងសាច់ដុំដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរាងកាយ។ បន្ទាប់មកពួកវាចាប់ផ្ដើមធ្វើការបង្កបង្កើន និង​ពង្រីកហ្សែន ប៉ារ៉ាសិត (O. unilateralis) ហើយការផ្លាល់ប្ដូរឥរិយាបថទៅជាបីសាចហ្សមប៊ីក៏ចាប់ផ្ដើមកើតមានម្ដងបន្តិចៗ។