តើត្រីឆ្លាម មានចំណុចពិសេសអ្វីដែលអ្នកគួររៀនសូត្រតាម ?

ជាការពិតទៅ សត្វនីមួយៗសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន ហើយចំណុចពិសេសរបស់ពួកវា គឺជាមេរៀនដ៏ល្អមួយដែលគួរតែរៀនសូត្រតាម ក៏ប៉ុន្ដែមនុស្សភាគច្រើនបែរជាមើលរំលង។ ជាក់ស្ដែង ត្រីឆ្លាម ក៏មិនខុសពីគ្នា​វាក៏មានលក្ខណៈពិសេសដែលអាចបង្រៀនដល់មនុស្ស។ ត្រីឆ្លាម ជាសត្វដែលមានភាពឆ្លាតវាងវៃ ធ្មេញមុតស្រួច និងពូកែស្រង់ក្លិន វាត្រូវបានគេចាត់ទុកថា ជាសត្វដែលពូកែប្រមាញ់មួយក្នុងដែនសមុទ្រ និងមិនងាយឲ្យចំណីរបូតចេញពីវាឡើយ។ ខាងក្រោមនេះជាមេរៀន ៣ យ៉ាង ដែលអ្នកអាចរៀនសូត្រពីត្រីឆ្លាម៖
១. មិននៅស្ងៀមមួយកន្លែង
ចំពោះប្រភេទសត្វក្នុងទឹកទំហំធំដូចជាត្រី ឆ្លាម វាមិនដែលនៅមួយកន្លែងនោះទេ វាត្រូវមានចលនាជានិច្ច ដើម្បីដកដង្ហើមបានស្រួល បើមិនដូច្នេះវានឹងងាប់ជាមិនខាន។ នៅក្នុងជីវិតជាក់ស្ដែងរបស់មនុស្សម្នាក់ៗ ក៏មិនខុសពីគ្នាដែរ ប្រសិនបើអ្នកចង់ឲ្យឆាកជីវិតរបស់ខ្លួនទទួលបាននូវបទពិសោធ និងគំនិតដែលថ្មីៗ អ្នកមិនអាចនៅទ្រឹងមួយកន្លែងនោះឡើយ អ្នកត្រូវឈានជើងដើរចេញទៅមើលពិភពលោកខាងក្រៅឲ្យបានច្រើន។ ជាងនេះទៅទៀត សម័យនេះ ជាសម័យដែលមានការប្រកួតប្រជែងខ្លាំង បើនិយាយឲ្យចំគឺដណ្ដើមគ្នារស់ ប្រសិនបើអ្នកមិនខ្លាំង និងគ្មានចំណេះដឹង ឬចំណុចពិសេសណាមួយដែលអាចយកទៅប្រើប្រាស់ក្នុងការងារ ដើម្បីប្ដូរយកប្រាក់ នោះអ្នកនឹងស្លាប់ជាមិនខាន។ បែបនេះហើយ អ្នកមិនគួរនៅស្ងៀមមួយកន្លែងឡើយ អ្នកត្រូវបញ្ចេញសកម្មភាពហើយប្រឹងប្រែងក្រេបយកនូវចំណេះ ដើម្បីយកមកអភិវឌ្ឍន៍ខ្លួន ដើម្បីជាស្ពានជួយអ្នកឲ្យដើរទៅដល់គោលដៅ រឺក្ដីប្រាថ្នាដែលអ្នកចង់សម្រេច។
២. មិនដែលខកខានចាប់យកឱកាសដែលមាននៅចំពោះមុខ
ត្រីឆ្លាម ជាសត្វមួយដែលពូកែស្រង់ក្លិន វាអាចធំក្លិនចំណី និងឈាមដែលនៅចំងាយឆ្ងាយពីវាដល់ទៅរាប់គីឡូម៉ែត្រ។ ណាមួយ វាមិនដែលឲ្យចំណីរបស់វារួចផុតទៅដោយស្រួលៗ ឡើយ ពោលគឺឲ្យតែមានឱកាស វាប្រមាញ់មិនប្រណីតែម្ដង។ ត្រង់ចំណុចនេះ អ្នកកាន់តែត្រូវរៀនសូត្រពីសត្វដ៏វាងវៃក្នុងទឹកមួយនេះ អ្នកត្រូវចេះចាប់ឱកាសល្អៗ ដែលមាននៅចំពោះមុខ ឱកាសណាដែលជួយអ្នកសិក្សារៀនសូត្របានច្រើន ហើយអាចជួយពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនសម្រាប់ជាប្រយោជន៍ទៅថ្ងៃក្រោយ អ្នកគប្បីចេះឆក់វាយកទុក។ ម្យ៉ាងទៀត ឱកាសល្អៗ មិនមែនចេះតែមាននោះទេ បើអ្នកបណ្ដែតបណ្តោយឲ្យវាកន្លងផុតទៅនោះ បើចង់ស្ដាយក្រោយក៏ហួសពេលដែរ។
៣. មានជំនាញក្នុងខ្លួនពិតប្រាកដមួយ
មិនត្រឹមជាសត្វដែលមានញាណពិសេសនៅច្រមុះ វាក៏មានធ្មេញមុតស្រួចខ្លាំង ថែមទាំងអាចហែលទឹកបានក្នុងល្បឿនយ៉ាងលឿន ហើយប្រើពេលខ្លីបំផុតក្នុងការហែលតម្រង់ទៅរកចំណីរបស់ខ្លួន អញ្ចឹងហើយទើបធ្វើឲ្យវាក្លាយជាសត្វដែលមានជំនាញខ្លាំង និងពូកែលើសគេនៅក្នុងសមុទ្រ។ នេះហើយជាលក្ខណៈពិសេសមួយទៀត ដែលយើងមិនគួរមើលរំលងពីសត្វនេះ អ្វីដែលអ្នកត្រូវធ្វើគឺ ត្រូវរៀនឲ្យចេះនូវជំនាញណាមួយឲ្យច្បាស់លាស់ កុំនឹកឃើញចង់រៀនអ្វី ក៏រៀន ណាមួយ អ្នកមិនគួរស្រវាចាប់នេះ ចាប់នោះក្នុងពេលតែមួយឡើយ ព្រោះចុងក្រោយ អ្នកនឹងមិនចេះអ្វីជាក់ច្បាស់សូម្បីតែមួយ។ មែនទែនទៅ នៅពេលដែលអ្នកចេះអ្វីមួយពិតប្រាកដ មិនខ្វះឡើយក្រុមហ៊ុនដែលចង់បានអ្នកទៅធ្វើការ ហេតុដូច្នេះ អ្នកត្រូវ ហាត់ពុត លុតដំខ្លួន ឲ្យចេះចាំស្ទាត់ និងសំលៀងខ្លួនឲ្យមុតស្រួចដូចកាំបិត ទៅលើជំនាញអ្វីមួយទើបជាការប្រសើរ៕

គួរយល់ដឹង!! បើមានពស់ចឹក​ ហើយមន្ទីរពេទ្យនៅឆ្ងាយ​ គួរតែបន្សាបពិសដោយវិធីងាយស្រួលនេះ​ជាមុនសិន​…

សត្វពស់មានច្រើនប្រភេទណាស់ ប្រភេទខ្លះមានពិស និងខ្លះទៀតមិនមានពិសនោះទេ សត្វពស់ជាសត្វអសេរពិសដែលអាចបង្កគ្រោះថ្នាក់ណាស់ទៅដល់មនុស្ស ជាពិសេសប្រភេទពស់ដែលមានពិស ព្រោះនៅពេលដែលវាចឹកទៅដល់មនុស្សហើយ គឺត្រូវតែមានការព្យាបាល និងបន្សាបពិសឲ្យបានទាន់ពេលវលា ទើបអាចចៀសផុតពីគ្រោះថ្នាក់បាន។ ប្រភេទពស់ពិសមួយចំនួនដែលគួរតែយល់ដឹង៖
-ពស់ខៀវតែមានកន្ទុយក្រហម បើចឹកហើយនឹងធ្វើឲ្យសាច់មានសភាពហើយរលួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
-ពស់វែកក្របី ក្រោយពេលចឹករួច រយះពេល៤ម៉ោងនឹងអាចធ្វើឲ្យយើងស្លាប់ ហើយមានសភាពវេទនា ចុកចាប់ជាខ្លាំង។
-ពស់ទ្រង់រនៀម ក្រោយចឹករួចមិនដល់១ម៉ោងផង គឺរយះពេលត្រឹមតែ៤៥នាទីប៉ុណ្ណោះ នឹងធ្វើឲ្យស្លាប់បាន។
វិធីក្នុងការបន្សាបពិសងាយមាន៣ប្រភេទ
១- ម្ទេសអាចម៏កណ្តុរ
២- ថ្នាំជក់
៣- ទឹក
របៀបប្រើប្រាស់គឺត្រូវយកថ្នាំជក់ និងម្ទេសមកបុកអោយម៉ត់ រួចដាក់ទឹកចូលមួយស្លាបព្រាបាយ បន្ទាប់មកច្របាច់ទឹកចេញ រួចយកទឹកនោះមកផឹក រីឯកាកវិញយកមកបិតនៅមុខរបួស។
បញ្ជាក់៖
-ត្រូវតែរុំក្រណាត់អោយណែននៅលើកន្លែងដែលពស់ចឹក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
-នេះគ្រាន់តែជាវិធីមួយដើម្បីជួយអ្នកជំងឺដែលត្រូវពស់ចឹកនៅពេលដែលមន្ទីរពេទ្យនៅឆ្ងាយប៉ុណ្ណោះ ឬក៏មិនមានជម្រើសណាមួយ
-ត្រូវប្រញាប់បញ្ជូនទៅមន្ទីពេទ្យដើម្បីធ្វើការព្យាបាល
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សេចក្តីបញ្ជាក់៖ យើង ពុំមានផ្សំ លក់ដូរ ចែកចាយថ្នាំ ឬកញ្ចប់ថ្នាំ ឱសថបុរាណណាមួយចំពោះបុគ្គល ឬទីផ្សារឡើយ៕

ធ្វើចិត្តឱ្យខ្លាំងដូចជាសត្វតោក្នុងការប្រមាញ់គោលដៅ

សត្វតោ គឺជាសត្វដ៏ខ្លាំងជាងគេក្នុងចំណោមសត្វសាហាវៗដទៃទៀតនៅក្នុងព្រៃ។ វាគឺជាសត្វដែលចេញប្រមាញ់ហើយកម្រនិងទទួលបរាជ័យ។ ប៉ុន្តែនៅពេលដេញប្រហារមិនបានសម្រេច ភាពខកបំណងរបស់វាមានខ្លាំងជាងមនុស្សទៅទៀត ព្រោះវាដឹងថាវាមិនងាយមានឱកាសល្អជាលើកទីពីរទេ។
បើទោះជាបរាជ័យប៉ុន្មានលើកក៏ដោយ សត្វតោ គឺមិនបោះបង់ការតស៊ូ និងគោលដៅរបស់វាក្នុងប្រមាញ់ជាដាច់ខាត។ ជីវិតមនុស្សក៏មិនខុសពីសត្វតោប៉ុន្មានដែរនៅក្នុងការព្យាយាមសម្រេចគោលដៅ។

សុបិន្តនិងការបកស្រាយ

សូមក្រឡេកមើលជម្រើសផ្សេងៗគ្នាសម្រាប់សុបិន្ត៖

ពស់សកំពុងដេញបុរសម្នាក់។ ប្រហែលជាគាត់រំពឹងថានឹងក្បត់ប្រពន្ធរបស់គាត់។ ប៉ុន្តែដូចដែលសៀវភៅក្តីសុបិន្តរបស់រុស្ស៊ីនិយាយថាពស់ពណ៌សខាំបុរសអាចមានន័យថាជាកាលបរិច្ឆេទដែលមិនបានរំពឹងទុកដែលនឹងផ្លាស់ប្តូរជីវិតរបស់គាត់។ សម្រាប់ស្ត្រីការមើលឃើញនៅពេលយប់ដូចគ្នាអាចមានន័យថាជារូបរាងនៃគូប្រជែងខ្លាំង។
ពស់ពណ៌សដែលចេះគោរពស្រឡាញ់មានន័យថាទទួលបានប្រាក់ចំណេញដែលមិនបានរំពឹងទុក។ សូម្បីតែសត្វដែលមិនរីករាយបែបនេះអាចមានន័យថាជាព្រឹត្តិការណ៍វេនល្អ។ ប្រតិបត្តិការដែលបរាជ័យដោយការប្រឹងប្រែងខ្លះអាចប្រែទៅជាការភ្ញាក់ផ្អើលរីករាយដែលមិនបានរំពឹងទុក។
សៀវភៅសុបិនចិនព្រមានពីទ្រព្យសម្បត្តិពីពស់ខាំ។ មានការផ្ទុយគ្នាក្នុងការបកស្រាយឥរិយាបថដូចគ្នា។ វាអាចទៅរួចដែលថានេះអាស្រ័យលើចិត្តគំនិតរបស់មនុស្ស។ ទំនៀមទម្លាប់ភាគខាងកើតគឺខុសគ្នាពីប្រពៃណីអឺរ៉ុប។

តើក្រពើនឹងក្រពាខុសគ្នាដូចម្តេច?

មានមនុស្សច្រើនណាស់ដែលនៅតែច្រលំគ្នារវាងក្រពើ (crocodile) និងក្រពា ( Alligator) ដែលជាល្មូន
មួយប្រភេទរស់នៅបានទាំងលើគោកផងនឹងក្នុងទឹកផង។ សត្វទាំងពីរនេះស្ថិតនៅក្នុងគ្រួសារតែមួយហើយ
មានលក្ខណះកាចសាហាវដូចគ្នា។ ពួកវាត្រូវបានគេហៅថា បីសាចក្នុងទឹក ឬ អសុរកាយក្នុងទឹក។
គ្មានសត្វណាមួយរស់នៅក្នុងទឹកហ៊ានប្រយុទ្ធ ឬប្រឆាំងនឹងវានោះទេ សូម្បីតែដំរីទឹកក៏ដោយ។ អសុរកាយ
ក្នុងទឹកទាំងពីរប្រភេទនេះស្ងប់ស្ងៀមមិនចេះរញ៉េរញ៉ៃនឹងរស់នៅក្បែរ ឬ ជាមួយនឹងសត្វដទៃទៀតទេលើក
លែងតែពេលវាត្រូវការចំណី ពេលវាឃ្លាន គឺជាពេលដែលវាដើរទៅរកសត្វដ៏ទៃទៀត ដោយចាប់ផ្តើមវាយ
ប្រហារតែម្តង។ មនុស្សទាំងឡាយតែងតែគិតថាអសុរកាយ ឬបីសាចទឹកដែលជាពេជ្ឃឃាតដ៏កាចសាហាវ
នេះខ្លាំងពូកែបានតែនៅក្នុងទឹកប៉ុណ្ណោះ ប៉ុន្តែបើសិនជានៅលើគោកវិញអសុរកាយនេះនឹងប្រែក្លាយជាស្លូត
បាន។ នោះជាការច្រលំមួយធំណាស់ ! ពួកវាទាំងពីរប្រភេទេនេះអាចវាយប្រហារសត្រូវបានទាំងនៅក្នុង
ទឹកនឹងនៅលើគោក។ ព្រោះតែមានការភ័ន្តច្រលំបែបនេះទើបមិនដឹងជាមានមនុស្សប៉ុន្មាននាក់រួចមក
ហើយទេដែលត្រូវបានក្លាយទៅជាចំណីដ៏ឆ្ងាញ់របស់បីសាចដ៏សែនកាចសាហាវមួយនេះ។

តើពួកវាអាចរត់បានល្បឿនប៉ុន្មាននៅលើគោក? ចំលើយគឺ ២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងទឹកពួកវាអាចហែលបានក្នុងល្បឿនប៉ុន្មានដែរ? ចំលើយគឺ ១៥គីឡូម៉ែត្រក្នុងមួយម៉ោង

ប្រសិនបើលោកត្រូវបានអសុរកាយដ៏កាចសាហាវនេះដេញខាំនៅលើគោក លោកអ្នកត្រូវរត់ឲ្យបានលឿន
ជាងវា ហើយដាច់ខាតត្រូវរត់បត់បែន វៀចវេរគេចចេញពីមុខនិងមាត់ដ៏សាហាវរបស់ពួកវា ព្រោះថាសត្វ
អសុរកាយទាំងពីរប្រភេទនេះរត់ត្រង់ភ្លឹងមិនអាចបត់បែនបានដោយងាយស្រួលនោះទេ ដោយសារតខ្លួន
ពួកវាធំហើយវែងដូចទូក ដូច្នេះជាឪកាសល្អសំរាប់លោកអ្នកក្នុងការគេចខ្លួន។ ម៉្យាងទៀតប្រសិនបើលោក
អ្នកត្រូវបានវាយប្រហារដោយបីសាចអសុរកាយសាហាវមួយនេះ លោកអ្នកត្រូវចងចាំថាពួកពេជ្ឃឃាតដ៏
កាចសាហាវទាំងពីរប្រភេទនេះមានចំនុចខ្សោយរបស់ពួកវា។ លោកអ្នកត្រូវរកអ្វីមកចាក់ឬខាំត្រង់ភ្នែក
របស់វា នៅពេលនោះពួកវានឹងអាចព្រលែងលោកអ្នកបានក្នុងមួយរយះខ្លី។ នៅក្នុងពេលនោះលោកអ្នក
ត្រូវប្រញាប់ភៀសខ្លួន រត់ចេញឲ្យឆ្ងាយពីចង្កូមដ៏មុតស្រួច និងខ្លាំងរបស់ពួកវាជាប្រញាប់និងជាបន្ទាន់
កំលាំងសង្កត់នៃថ្គាមរបស់អសុរកាយទាំងពីរប្រភេទនេះមានកំលាំងប្រហែលជា ៦តោនដែលអាចកំទេច

សត្វក្រពើពណ៍ស គឺជាសត្វដែលជិតផុតពូជ ហើយវាមានប្រហែលជា ៥០ក្បាលតែប៉ុណ្ណោះនៅលើពិភពលោក

បើនិយាយពីសត្វក្រពើ លោកអ្នកច្បាស់ជាខ្លាចហើយមើលទៅ ព្រោះវាជាសត្វដែលសុីសាច់ស្រស់ជាអាហារ ដូច្នេះហើយវាតែងតែសត្វដែលមានជីវិត។ ហើយសត្វក្រពើដែលលោកអ្នកធ្លាប់ស្គាល់នោះតែមានពស់ក្រម៉ៅ តែអ្វីដែលប្លែកនោះសត្វក្រពើក៍មានពូជសំបុរពណ៍សដែរ។
ហើយក្រពើដែលមានសំបុរពណ៍សនោះគឺជាសត្វដែលកម្រ ហើយវាពិតជាស្អាតខ្លាំងណាស់ សត្វក្រពើពណ៍សនេះដែរគឺមានប្រហែលជា៥០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ហើយគេបានរកឃើញវាតែបីក្បាលនោះទេ ដើម្បីយកវាមកចិញ្ចឹម និងអភិរក្សវា។

សត្វទីទុយ

តើអ្វីជាភាពខុសគ្នារវាងសត្វទីទុយនិងសត្វទីទុយ។ “ឆ្មា” គួរឱ្យស្ញប់ស្ញែង: តើសត្វទីទុយខុសគ្នាពីសត្វទីទុយ
សត្វទីទុយមានច្រើនទម្រង់។ ចូរក្រឡេកមើលរបៀបដែលសត្វទីទុយខុសគ្នាពីអ្នកតំណាងផ្សេងទៀតនៃសត្វទីទុយ genus ។
សត្វទីទុយគឺជាបក្សីនៃសត្វដែលមានស៊េរីស្រដៀងគ្នា។ ពួកវាមានពីរប្រភេទ៖
សត្វទីទុយជង្រុក – ជង្រុកអូល
សត្វទីទុយឥន្ទ្រី, splyushka, សត្វទីទុយ

សត្វឥន្រី

សត្វឥន្រី

សត្វទាំងនេះចូលចិត្តអាកាសធាតុត្រូពិចនិងត្រូពិច។ ពួកវាធំជាងឥន្ទ្រីដទៃទៀត។ បុរសពិសេសម្នាក់នេះមានទម្ងន់ប្រហែល ១០ ផោន។ គាត់ជាក្មេងប្រុសម្នាក់ដែលកំពុងលូតលាស់ហើយបានតមរួចទៅហើយនូវរូបតំណាងជាតិឥន្ទ្រីត្មាតត្មាតអាមេរិករបស់អ្នក។ គាត់លេបកណ្តុរទាំងមូលនៅពេលបំបៅ។

សត្វប្រចៀវ

សត្វប្រចៀវ

ការពិពណ៌នាអំពីសត្វប្រចៀវផ្លែឈើនិងទឹកដម (ក្រុមគ្រួសារផតប៉ូដូឌីដា) ដើរតួនាទីយ៉ាងសំខាន់ក្នុងការបែកខ្ចាត់ខ្ចាយនិងលំអងផ្កាដើមឈើព្រៃជាច្រើនរួមមានផ្លែចេកចេកនិងទុរេន។ មានប្រភេទសត្វជាង ១៧ ប្រភេទកើតឡើងនៅបូរុអូរួមទាំងការរីករាលដាលនៃផ្លេផ្លេផ្លេផ្លេផ្លេផ្លេស (រូបភាពនៅទីនេះ) ។ មិនដូចសត្វប្រចៀវសត្វល្អិត Pteropodids ភាគច្រើនមិនមានវោហាសាស្ត្រហើយផ្ទុយទៅវិញពឹងផ្អែកលើភ្នែកធំរបស់ពួកគេនិងមានអារម្មណ៍ក្លិនយ៉ាងខ្លាំងសម្រាប់ការធ្វើនាវាចរណ៍នាពេលរាត្រី។